khmer eng
  • គណៈកម្មការពិសេសព្រឹទ្ធសភាប្រជុំលើ ការធ្វើវិសោធនកម្មច្បាប់បោះឆ្នោត ដើម្បីពង្រឹងគណនេយ្យភាពសមាជិកព្រឹទ្ធសភា ជាមួយអង្គបោះឆ្នោត
     
    ចែករំលែក ៖

    នារសៀលថ្ងៃចន្ទ ទី២៣ ខែមីនា ឆ្នាំ២០២៦ នៅវិមានសាមគ្គីភាព គណៈកម្មការពិសេសបានបើកកិច្ចប្រជុំ ដើម្បីត្រៀមការពារការធ្វើវិសោធនកម្មច្បាប់បោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា។ ការធ្វើវិសោធនកម្មច្បាប់នេះ មានគោលបំណង ពង្រឹងគណនេយ្យភាព និងប្រសិទ្ធភាពការងាររបស់សមាជិកព្រឹទ្ធសភា  ជាមួយអង្គបោះឆ្នោត។ កាលពីដើមនីតិកាលទី៥ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានមានប្រសាសន៍ថា ការពង្រឹងគណនេយ្យភាពជាមួយអង្គបោះឆ្នោត គឺជាអាទិភាពមួយរបស់ព្រឹទ្ធសភាក្នុងនីតិកាលនេះ។
    ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា អនុប្រធានទី២ព្រឹទ្ធសភា និងជាប្រធានគណៈកម្មការពិសេស បានលើកឡើងថា ការសម្រេចចិត្តធ្វើវិសោធនកម្មច្បាប់នេះ កើតឡើងបន្ទាប់ពីមានការសិក្សាស្រាវជ្រាវប្រៀបធៀបប្រព័ន្ធបោះឆ្នោះព្រឹទ្ធសភាកម្ពុជា ជាមួយប្រព័ន្ធបោះឆ្នោតព្រឹទ្ធសភា នៃប្រទេសបារាំង អាម៉េរិក អង់គ្លេស កាណាដា អូស្រ្ដាលី ជប៉ុន ម៉ាឡេស៊ី ហ្វ៊ីលីពីន ថៃ និងឥណ្ឌូណេស៊ី ហើយលទ្ធផលនៃការសិក្សាស្រាវជ្រាវត្រូវបានបង្ហាញ និងទទួលបានយោបល់ត្រឡប់វិញ នៅក្នុងសិក្ខាសាលាដែលមានការចូលរួមពី គណបក្សនយោបាយក្នុងនិងក្រៅរដ្ឋាភិបាល សាកលវិទ្យាល័យ និងស្ថាប័នពាក់ព័ន្ធនានា។   
    នៅចុងបញ្ចប់នៃកិច្ចប្រជុំ ឯកឧត្តមបណ្ឌិត បានអំពាវនាវឱ្យសមាជិកព្រឹទ្ធសភា បន្ដសិក្សាស្រាវជ្រាវ និងតាមដានការអនុវត្តច្បាប់ឱ្យបានជាប្រចាំ ដើម្បីធានាថា បទដ្ឋានគតិយុត្តដែលត្រូវបានបង្កើតឡើង គឺពិតជាបម្រើឧត្តមប្រយោជន៍ជាតិ និងប្រជាជន។

    ខ្លឹមសារ៖ ខុទ្ទកាល័យឯកឧត្តមអនុប្រធានទី២ព្រឹទ្ធសភា
    រូបភាព៖ នាយកដ្ឋានព័ត៌មាន


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា ដឹកនាំកិច្ចប្រជុំឆ្លុះបញ្ចាំងសមិទ្ធផលការងារជាង ១ឆ្នាំ របស់ខុទ្ទកាល័យ និងដាក់ចេញទិសដៅយុទ្ធសាស្ត្របន្ត
    thumbnail
     
    លោកជំទាវ មាន សំអាន ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី៨ព្រឹទ្ធសភា
    thumbnail
     
    ឯកឧត្តម ឡោក ឆាយ ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងាររបស់អគ្គនាយកដ្ឋានសេវាច្បាប់ និងសមូហភាពដែនដី និងអគ្គនាយកដ្ឋានស្រាវជ្រាវប្រចាំខែមីនា
    thumbnail
     
    សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យអគ្គលេខាធិការនៃសន្និសីទស្តីពីអន្តរសកម្មភាព និងវិធានការកសាងទំនុកចិត្តនៅអាស៊ី ចូលជួបសម្តែងការគួរសម
    thumbnail
     
    ឯកឧត្តម លីសារី អញ្ជើញជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំខ្មែរអ៉ិស្លាម និងគោរពវិញ្ញាណក្ខន្ធសពអតីតថ្នាក់ដឹកនាំ នៅស្រុកទឹកឈូខេត្តកំពត